អដ្ឋកថា ទុតិយអសប្បុរិសសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 486

បទថា មិច្ឆាញាណី សេចក្តីថា ការដឹងខុស គឺពិចារណា ខុស ។ បទថា មិច្ឆាវិមុត្តិ សេចក្តីថា មិនផុតតាមការពិត គឺមិនផុតអំពី ទុក្ខ ។ វដ្តៈ និងវិវដ្តៈក្នុងមគ្គ ៤ ទ្រង់ត្រាស់ហើយ ក្នុងព្រះសូត្រទី ៣ ជាដើម នេះ ។ ឯបុគ្គលដែលទ្រង់សួរធម៌ ដែលទ្រង់ចែក មាននៅក្នុងព្រះសូត្រទាំង ២ ចុងក្រោយ ក្នុងទីនោះ ។