កុម្ភសូត្រ ទី ៧
ក្បាលទី 23 · ទំព័រ 47
បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយនៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មាន ព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ វេទនានេះមាន ៣ យ៉ាង គឺ សុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាវេទនា ។ ព្រោះកើតឡើងនៃផស្សៈ ( បណ្ឌិតគប្បីសម្តែងឲ្យពិស្តារ ដូចសូត្រមុនៗ ផងចុះ ) ។