ឧត្តិយសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 47

គ្រានោះឯង ជាងឈើឈ្មោះបញ្ចកង្គៈចូលទៅរកព្រះឧទាយិ ដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះឧទាយិដ៏មានអាយុ ហើយអង្គុយ ក្នុងទីដ៏សមគួរ ។ លុះជាងឈើឈ្មោះបញ្ចកង្គៈ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះឧទាយិដ៏មានអាយុ ដូច្នេះថា បពិត្រព្រះឧទាយិដ៏ចម្រើន វេទនាដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ មានបុន្មាន ។