បឋមបដិបត្តិសូត្រ ទី ១
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង សេចក្តីប្រតិបត្តិខុស និងសេចក្តីប្រតិបត្តិត្រូវ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់សេចក្តីនោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រតិបត្តិខុស តើដូចម្តេច ។ គឺអ្វីខ្លះ ។ គឺសេចក្តីឃើញខុស ១ ។ បេ ។ សេចក្តីតាំងចិត្តខុស ១ ។ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្រតិបត្តិខុស ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រតិបត្តិត្រូវ តើដូចម្តេច ។ អ្វីខ្លះ ។ គឺសេចក្តីឃើញត្រូវ ១ ។ បេ ។ សេចក្តីតាំងចិត្តត្រូវ ១ ។ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្រតិបត្តិត្រូវ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង បុគ្គលអ្នកប្រតិបត្តិខុស និងបុគ្គលអ្នកប្រតិបត្តិត្រូវ ដល់អ្នកទាំងឡាយ អ្នក ទាំងឡាយ ចូរស្តាប់នូវដំណើរបុគ្គលនោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិខុស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកឃើញខុស ១ ។ បេ ។ ជាអ្នកតាំងចិត្តខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលអ្នកប្រតិបត្តិ ខុស ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិត្រូវ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកឃើញត្រូវ ១ ។ បេ ។ ជាអ្នកតាំងចិត្តត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អ្នកប្រតិបត្តិត្រូវ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គប្រកបដោយ អង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយលះបង់ហើយ អរិយមគ្គប្រកបដោយ អង្គ ៨ មានប្រក្រតីដល់នូវការអស់ទៅនៃកងទុក្ខដោយប្រពៃ បុគ្គល ទាំងនោះក៏លះបង់ដែរ ។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡ