ទុតិយបដិបត្តិសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 48

ជាងឈើឈ្មោះបញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយិ ដ៏មានអាយុជាគម្រប់ពីរដងទៀត ដូច្នេះថា បពិត្រព្រះឧទាយិដ៏ចម្រើន វេទនា ៣ យ៉ាង ព្រះដ៏មានព្រះភាគមិនទ្រង់សម្តែងទេ វេទនាតែពីរយ៉ាង ដែលព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចម្រើន ឯអទុក្ខមសុខវេទនា ព្រះដ៏មានព្រះភាគទ្រង់សម្តែង ហើយក្នុងសេចក្តីសុខដ៏ល្អិតឧត្តម ។ ព្រះឧទាយិដ៏មានអាយុ បានពោលនឹង