វិរទ្ធសូត្រ ទី ៣
ជាងឈើឈ្មោះបញ្ចកង្គៈជាគម្រប់ ៣ ដងទៀត ដូច្នេះថា ម្នាលគហបតី វេទនា ២ យ៉ាង ព្រះដ៏មានព្រះភាគមិនទ្រង់សម្តែងទេ វេទនា ៣ យ៉ាង ទេតើ ដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ វេទនា ៣ យ៉ាងនេះឯង ព្រះដ៏មាន ព្រះភាគទ្រង់សម្តែងហើយ ។ ជាងឈើឈ្មោះបញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយិ ដ៏មានអាយុជាគម្រប់ ៣ ដងទៀត ដូច្នេះថា បពិត្រព្រះឧទាយិដ៏ ចម្រើន វេទនា ៣ យ៉ាង ព្រះដ៏មានព្រះភាគមិនទ្រង់សម្តែងទេ វេទនាតែ ២ យ៉ាង ដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចម្រើន ឯអទុក្ខមសុខវេទនា ព្រះដ៏មានព្រះភាគ ទ្រង់ សម្តែងហើយ ក្នុងសេចក្តីសុខដ៏ល្អិតឧត្តម ។ ព្រះឧទាយិដ៏មានអាយុ ក៏មិន អាចពន្យល់ជាងឈើឈ្មោះបញ្ចកង្គៈឲ្យយល់ព្រមបានឡើយ ចំណែកឯជាង ឈើឈ្មោះបញ្ចកង្គៈ ក៏មិនអាចពន្យល់ព្រះឧទាយិដ៏មានអាយុ ឲ្យយល់ព្រម បានដែរ ។ ព្រះអានន្ទដ៏មានអាយុ បានស្តាប់ពាក្យចរចា នៃព្រះឧទាយិដ៏ មានអាយុនេះ ជាមួយនឹងជាងឈើឈ្មោះបញ្ចកង្គៈ ។ លំដាប់នោះឯង ព្រះអានន្ទ ដ៏មានអាយុចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ អង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុអង្គុយក្នុងទីដ៏សមគួរហើយក៏ ក្រាបបង្គំទូលពាក្យចរចា របស់ព្រះឧទាយិដ៏មានអាយុ ជាមួយនឹងជាងឈើ ឈ្មោះបញ្ចកង្គៈ ត្រាតែសព្វគ្រប់ចំពោះព្រះដ៏មានព្រះភាគ ។ ម្នាលអានន្ទ ជាង