បារង្គមសូត្រ ទី ៤
ឈើឈ្មោះបញ្ចកង្គៈ មិនបានទទួលអនុមោទនានូវបរិយាយ ដែលពិតរបស់ ឧទាយិភិក្ខុ ។ ម្នាលអានន្ទ ឯឧទាយិភិក្ខុក៏មិនបានទទួលអនុមោទនានូវបរិយាយ ដែលពិតរបស់ជាងឈើឈ្មោះបញ្ចកង្គៈដែរ ។ ម្នាលអានន្ទ វេទនាទាំង ២ ក្តី ក៏តថាគតសម្តែងហើយដោយ បរិយាយ វេទនាទាំង ៣ ក្តី ក៏តថាគតសម្តែងហើយដោយបរិយាយ វេទនា ទាំង ៥ ក្តី ក៏តថាគតសម្តែងហើយដោយបរិយាយ វេទនាទាំង ៦ ក្តី ក៏តថាគត សម្តែងហើយដោយបរិយាយ វេទនាទាំង ១៨ ក្តី ក៏តថាគតសម្តែងហើយ ដោយបរិយាយ វេទនាទាំង ៣៦ ក្តី ក៏តថាគតសម្តែងហើយដោយបរិយាយ វេទនាទាំង ១០៨ ក្តី ក៏តថាគតសម្តែងហើយដោយបរិយាយ ។ ម្នាល អានន្ទ ធម៌ដែលតថាគតសម្តែងហើយ ដោយបរិយាយយ៉ាងនេះ ។ ម្នាល អានន្ទ ធម៌ដែលតថាគតសម្តែងដោយបរិយាយយ៉ាងនេះ ។ ម្នាលអានន្ទ កាលបើធម៌ដែលតថាគតសម្តែងដោយបរិយាយយ៉ាងនេះហើយ ពួកជនឯណា មិនព្រមសម្គាល់តាម មិនយល់ព្រម មិនព្រមអនុមោទនា នូវធម៌ដែល តថាគតសម្តែងទុកហើយដោយល្អ ពោលទុកហើយដោយល្អដល់គ្នានិងគ្នា ។ ពួកជនទាំងនោះ ត្រូវនឹកសង្ឃឹមនូវហេតុនេះ គឺនឹងមានសេចក្តីប្រកួតប្រកាន់ មានជម្លោះដល់នូវសេចក្តីទាស់ទែង ចាក់ដោតគ្នាទៅវិញទៅមក ដោយលំពែង គឺមាត់ ។ ម្នាលអានន្ទ ធម៌ដែលតថាគតសម្តែងហើយដោយបរិយាយយ៉ាង នេះឯង ។ ម្នាលអានន្ទ កាលបើធម៌ដែលតថាគតសម្តែងហើយដោយ បរិយាយយ៉ាងនេះហើយ ពួកជនឯណាព្រមសម្គាល់តាម យល់ព្រម ព្រម អនុមោទនាដល់គ្នានិងគ្នា នូវធម៌ដែលតថាគតសម្តែងទុកហើយដោយល្អ ពោលទុកហើយដោយល្អ ។ ជនទាំងនោះ ត្រូវនឹកសង្ឃឹមនូវហេតុនេះ គឺនឹង ជាអ្នកមានសេចក្តីព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែង ដូចជាទឹក ដែលលាយដោយទឹកដោះ ឃើញគ្នានិងគ្នា ដោយចក្ខុជាទីស្រឡាញ់ ។