បឋមសាមញ្ញសូត្រ ទី ៥
ទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ចូលកាន់បឋមជ្ឈាន ប្រកបដោយ វិតក្កវិចារ មានបីតិ និងសុខដែលកើតអំពីវិវេក សម្រេចសម្រាន្ត នៅ ។ ម្នាលអានន្ទ នេះឯងជាសេចក្តីសុខដទៃ ដែលល្អជាង និងថ្លៃថ្លាជាង សេចក្តីសុខនុ៎ះ ។ ម្នាលអានន្ទ ពួកជនឯណាគប្បីពោលយ៉ាងនេះថា ពួកសត្វ រមែងសោយនូវសេចក្តីសុខសោមនស្សដ៏ល្អិតក្រៃលែងនុ៎ះ ។ តថាគតមិនព្រម អនុញ្ញាតពាក្យនេះដល់ជនទាំងនោះទេ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តី សុខនុ៎ះ នៅមានដែរ ។ ម្នាលអានន្ទ សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តី សុខនុ៎ះ តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានរម្ងាប់នូវវិតក្កៈ វិចារៈហើយ ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយ សេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិន មានវិចារៈ មានតែបីតិ និងសុខកើតអំពីសមាធិ គឺបឋមជ្ឈាន សម្រេចសម្រាន្ត នៅ ។ ម្នាលអានន្ទ នេះឯងជាសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាង សេចក្តីសុខនុ៎ះ ។ ម្នាលអានន្ទ ពួកជនឯណាគប្បីពោលយ៉ាងនេះថា ពួកសត្វ តែងសោយនូវសេចក្តីសុខសោមនស្សដ៏ល្អិតក្រៃលែងនុ៎ះ ។ តថាគតក៏មិន ព្រមអនុញ្ញាតពាក្យនេះដល់ពួកជនទាំងនេះទេ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខ នុ៎ះ នៅមានដែរ ។