អដ្ឋកថា បឋមសាមញ្ញសូត្រ ទី ៥
ក្បាលទី 23 · ទំព័រ 498
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជកជា អន្យតិរ្ថិយគប្បីសួរពួកអ្នកយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈក្នុងសម្នាក់ព្រះសមណគោតម មានប្រយោជន៍អ្វី ។ ម្នាលភិក្ខុ ទាំងឡាយ ពួកអ្នកដែលគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយដល់ពួក បរិព្វាជកជាអន្យតិរ្ថិយទាំងនោះយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គល ប្រព្រឹត្តព្រហ្មចរិយៈក្នុងសម្នាក់ព្រះដ៏មានព្រះភាគ ដើម្បីនឿយណាយចាក រាគៈ ។