ទុតិយសាមញ្ញសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 53

ម្នាលអានន្ទ មួយវិញទៀត សេចក្តីសុខដទៃដែលល្អជាង និង ថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះប្រាសចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតី ជាអ្នកដឹងខ្លួន ផង តែងសោយនូវសេចក្តីសុខដោយនាមកាយផង ពួកព្រះអរិយៈតែងសរសើរ ភិក្ខុនោះថាជាអ្នកមានឧបេក្ខា ជាអ្នកមានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះហើយ ចូលកាន់តតិយជ្ឈាន សម្រេចសម្រាន្តនៅ ។