អដ្ឋកថា ទុតិយសាមញ្ញសូត្រ ទី ៦
ក្បាលទី 23 · ទំព័រ 498
ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជកជាអន្យតិរ្ថិយគប្បីសួរ ពួកអ្នកយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ ចុះមគ្គ និងបដិបទាប្រព្រឹត្តទៅដើម្បី នឿយណាយចាករាគៈ មានដែរឬ ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកដែលគេ សួរយ៉ាងនេះហើយ គប្បីដោះស្រាយដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ មគ្គ និងបដិបទា ប្រព្រឹត្តទៅដើម្បី នឿយណាយចាករាគៈមានដែរ ។