ទុតិយព្រហ្មញ្ញសូត្រ ទី ៨

ក្បាលទី 23 · ទំព័រ 54

មិនព្រមអនុញ្ញាតពាក្យនេះដល់ជនទាំងនោះទេ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលអានន្ទ ព្រោះថាសេចក្តីសុខដទៃដែលល្អជាងនិងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ ។ ម្នាលអានន្ទ សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាង សេចក្តីសុខនុ៎ះ តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់ នូវរូបសញ្ញាទាំងឡាយ ព្រោះមានបដិឃសញ្ញារលត់អស់ទៅ ព្រោះលែង ធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ទើបចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត សម្រេចសម្រាន្ត នៅ ។ ម្នាលអានន្ទ នេះឯងជាសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាង សេចក្តីសុខនុ៎ះ ។ ម្នាលអានន្ទ ពួកជនឯណាគប្បីពោលយ៉ាងនេះថា ពួកស ត្វរមែងសោយនូវសេចក្តីសុខ សោមនស្សដ៏ល្អិតក្រៃលែងនុ៎ះ ។ តថាគត មិនព្រមអនុញ្ញាតពាក្យនេះដល់ជនទាំងនោះទេ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តី សុខនុ៎ះ នៅមានដែរ ។ ម្នាលអានន្ទ សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តី សុខនុ៎ះ តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈានដោយប្រការទាំងពួង ហើយទើបចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត សម្រេចសម្រាន្តនៅ ។ ម្នាលអានន្ទ នេះឯងជាសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខ