បឋមព្រហ្មចរិយសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 55

នុ៎ះ ។ ម្នាលអានន្ទ ពួកជនឯណាគប្បីពោលយ៉ាងនេះថា ពួកសត្វរមែងសោយ នូវសេចក្តីសុខសោមនស្សដ៏ល្អិតក្រៃលែងនុ៎ះ ។ តថាគតមិនព្រមអនុញ្ញាតពាក្យ នេះដល់ជនទាំងនោះទេ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ ។ ម្នាលអានន្ទ ចុះសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាង សេចក្តីសុខនុ៎ះ តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានកន្លងបង់ នូវវិញ្ញាណញ្ចាយតនជ្ឈានដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា អ្វីតិចតួចមិនមាន សម្រេចសម្រាន្តនៅ ។ ម្នាល អានន្ទ នេះឯងជាសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ ។ ម្នាលអានន្ទ ពួកជនឯណាគប្បីពោលយ៉ាងនេះថា ពួកសត្វរមែងសោយ នូវសេចក្តីសុខសោមនស្សដ៏ល្អិតក្រៃលែងនុ៎ះ ។ តថាគតមិនព្រមអនុញ្ញាតពាក្យ នេះដល់ជនទាំងនោះទេ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ នៅមានដែរ ។ ម្នាលអានន្ទ ចុះសេចក្តីសុខដទៃដែលល្អជាង និងថ្លៃថ្លាជាង សេចក្តីសុខនុ៎ះតើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានកន្លងបង់ នូវអាកិញ្ចញ្ញាយតនជ្ឈានដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន សម្រេចសម្រាន្តនៅ ។ ម្នាលអានន្ទ នេះឯងជាសេចក្តីសុខ ដទៃដែលល្អជាង និងថ្លៃថ្លាជាងសេចក្តីសុខនុ៎ះ ។