អដ្ឋកថា រាគវិរាគសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 499

ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈក្នុងសម្នាក់ ព្រះដ៏មានព្រះភាគ ដើម្បីដកចេញនូវអនុស័យ ។ បេ ។ ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុង សម្នាក់ព្រះដ៏មានព្រះភាគ ដើម្បីកំណត់ដឹងនូវកាលវែងឆ្ងាយ ។ បេ ។ ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុង សម្នាក់ព្រះដ៏មានព្រះភាគ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ។ បេ ។ ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុង សម្នាក់ព្រះដ៏មានព្រះភាគ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវផលនៃវិជ្ជា និងវិមុត្តិ ។ បេ ។ ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុង សម្នាក់ព្រះដ៏មានព្រះភាគ ដើម្បីញាណទស្សនៈ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជកជាអន្យតិរ្ថិយ គប្បីសួរ ពួកអ្នកយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុង សម្នាក់ព្រះសមណគោតម មានប្រយោជន៍អ្វី ។ ម្នាលភិក្ខុទាំងឡាយ ពួក អ្នកដែលគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយដល់ពួកបរិព្វាជកជាអន្យតិរ្ថិយទាំងនោះយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសម្នាក់ព្រះដ៏មានព្រះភាគ ដើម្បីអនុបាទាបរិនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជកជាអន្យតិរ្ថិយគប្បីសួរ ពួកអ្នកយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ ចុះមគ្គ និងបដិបទាដែលប្រព្រឹត្ត ទៅដើម្បីអនុបាទាបរិនិព្វានមានដែរឬ ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកដែល គេសួរយ៉ាងនេះហើយ គប្បីដោះស្រាយដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទាបរនិព្វានមានដែរ ។