អនុបាទាបរិនិព្វានសូត្រ ទី ៩
តថាគតសម្តែងដោយបរិយាយយ៉ាងនេះហើយ ពួកជនឯណានឹងព្រមសម្គាល់ តាម យល់ព្រម ព្រមអនុមោទនានូវធម៌ដែលតថាគតសម្តែងទុកល្អហើយ ពោលទុកល្អហើយ ដល់គ្នានិងគ្នា ។ ជនទាំងនោះ ត្រូវនឹកសង្ឃឹមហេតុនេះ គឺជាអ្នកមានសេចក្តីព្រមព្រៀង ស្រុះស្រួល មិនទាស់ទែង ដូចជាទឹកដែល លាយដោយទឹកដោះ ឃើញនូវគ្នានិងគ្នា ដោយចក្ខុជាទីស្រឡាញ់ ។ ម្នាលភិក្ខុទាំងឡាយ កាមគុណទាំងឡាយនេះមាន ៥ យ៉ាង ។ បេ ។ ពួកអន្យតិរ្ថិយបរិព្វាជកគប្បីពោលយ៉ាងនេះថា ព្រះសមណគោតមទ្រង់ ត្រាស់នូវសញ្ញាវេទយិតនិរោធផង ទ្រង់បញ្ញត្តនូវសញ្ញាវេទយិតនិរោធនោះក្នុង សេចក្តីសុខផង សេចក្តីសុខនោះដូចម្តេច សេចក្តីសុខនោះមានប្រការដូចម្តេច ដោយហេតុឯណា ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ រមែងមានដែរ ។ ម្នាលភិក្ខុ ទាំងឡាយ ពួកអន្យតិរ្ថិយបរិព្វាជកជាអ្នកមានវាទៈយ៉ាងនេះ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះវិញថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគមិនទ្រង់បញ្ញត្ត សញ្ញាវេទយិតនិរោធ ក្នុងសេចក្តីសុខ ព្រោះសំដៅយកសុខវេទនាតែម្យ៉ាងទេ ម្នាលអាវុសោ សេចក្តីសុខដែលបុគ្គលបានទទួលក្នុងទីណាៗ សេចក្តីសុខមាន នៅក្នុងទីណាៗ ព្រះតថាគតទ្រង់បញ្ញត្តនូវទីនោះៗ ក្នុងសេចក្តីសុខដែរ ។ ឧទ្ទាននៃរហោគតវគ្គនោះ គឺ និយាយអំពីភិក្ខុ សម្ងំនៅក្នុងទីស្ងាត់ ១ និយាយអំពី ខ្យល់បក់ទៅក្នុងទិសមាន ២ លើក និយាយអំពីផ្ទះ សម្នាក់ ១ អំពីព្រះអានន្ទទូលសួរអំពីវេទនាមាន ២ លើក អំពីភិក្ខុច្រើនរូប មាន ២ លើក អំពីជាងឈើ ឈ្មោះបញ្ចកង្គៈ ១ អំពីវេទនា មានពីរជាដើមចំពោះ ភិក្ខុទាំងឡាយ ១ ។