អដ្ឋកថា អនុបាទាបរិនិព្វានសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 502

គប្បីជ្រាបវិនិច្ឆ័យក្នុងអញ្ញតិត្ថិយបេយ្យាល ដូចតទៅនេះ បទថា អទ្ធានបរិញ្ញត្ថំ បានដល់ កំណត់ដឹងសង្សារវដ្តដ៏វែងឆ្ងាយ ព្រោះដូច្នោះ ទើបលោកពោលថា និព្វាន ដើម្បីកំណត់ដឹងសង្សារវដ្តដែលវែងឆ្ងាយ អធិប្បាយថា ដើម្បីប្រយោជន៍ដល់ព្រះនិព្វាននោះ ។ បទថា អនុបទាបរិនិព្វានត្ថំ បានដល់ មិនមែនប្រយោជន៍ ផ្នែកបច្ច័យ ដើម្បីអនុបាទាបរិនិព្វាន ។ ម្យ៉ាងទៀត ក្នុងបេយ្យាលនេះ លោក ពោលដល់អរហត្តដោយផល គឺ វិជ្ជា វិមុត្តិ លោកពោលការពិចារណា ដោយញាណទស្សនៈថា ជានិព្វានដោយបទដ៏សេស ដោយប្រការដូច្នេះ ។