កល្យាណមិត្តសូត្រ ទី ១
ក្បាលទី 23 · ទំព័រ 503
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត ( គ្រឿងកំណត់មុន ) នៃអាទិត្យដែលរះ ឡើង ។ ម្នាលភិក្ខុទាំងឡាយ ការមានមិត្តល្អ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅដើម្បីញ៉ាំងអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យកើតឡើងដល់ ភិក្ខុ ដោយប្រការយ៉ាងនេះដែរ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទី សង្ឃឹមរបស់ភិក្ខុដែលមានមិត្តល្អភិក្ខុ នោះនឹងចម្រើនអរិយមគ្គប្រកបដោយ អង្គ ៨ នឹងធ្វើអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្តល្អ រមែងចម្រើន អរិយមគ្គប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យ ច្រើនឡើង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែង ចម្រើនសេចក្តីឃើញត្រូវ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តី នឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ ។