អដ្ឋកថា កល្យាណមិត្តសូត្រ ទី ១
បេ ។ រមែង ចម្រើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តី នឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែងចម្រើនអរិយមគ្គប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យចច្រើនឡើងដោយប្រការយ៉ាងនេះ ឯង ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្តនៃព្រះអាទិត្យដែលរះឡើង ។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌ដោយសីល នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្ត ទៅដើម្បីញ៉ាំងអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យកើតឡើងដល់ភិក្ខុ ដោយ ប្រការយ៉ាងនេះដែរ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះជាទីសង្ឃឹមរបស់ភិក្ខុ ដែលបរិបូណ៌ដោយសីល ។ បេ ។ គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត ។ បេ ។ គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា ។ បេ ។ គឺការបរិបូណ៌ដោយការឃើញ ។ បេ ។ គឺការបរិបូណ៌ដោយសេចក្តីមិនប្រមាទ ។ បេ ។ បឋមយោនិសោមនសិការសម្បទាសូត្រទី ៧ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យដែលរះឡើង ។ ម្នាលភិក្ខុ ទាំងឡាយ ការបរិបូណ៌ដោយយោនិសោមនសិការ នេះជាប្រធាន នេះជា បុព្វនិមិត្ត ប្រព្រឹត្តទៅដើម្បីញ៉ាំងអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុ ដោយប្រការយ៉ាងនេះដែរ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះជាទី សង្ឃឹមរបស់ភិក្ខុដែលបរិបូណ៌ដោយយោនិសោមនសិការភិក្ខុនោះ នឹងចម្រើន អរិយមគ្គប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យច្រើន ឡើង ។