កល្យាណមិត្តសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 510

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ មានឧបការៈ ច្រើន ដើម្បីញ៉ាំងអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យកើតឡើង ។ ធម៌ ១ តើដូចម្តេច ។ គឺការមានមិត្តល្អ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះជាទី សង្ឃឹមរបស់ភិក្ខុដែលជាអ្នកមានមិត្តល្អភិក្ខុ នោះនឹងចម្រើនអរិយមគ្គប្រកបដោយ អង្គ ៨ នឹងធ្វើអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យកើតឡើង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្តល្អ រមែងចម្រើន នូវអរិយមគ្គប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យ ច្រើនឡើង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែង ចម្រើននូវសេចក្តីឃើញត្រូវ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យ សេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ ។