អដ្ឋកថា កល្យាណមិត្តសូត្រ ទី ១
បេ ។ រមែងចម្រើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តី នឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចម្រើនអរិយមគ្គប្រកបដោយ អង្គ ៨ រមែងធ្វើអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការ យ៉ាងនេះឯង ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ មានឧបការៈ ច្រើន ដើម្បីញ៉ាំងអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យកើតឡើង ។ ធម៌ ១ តើ ដូចម្តេច ។ គឺការបរិបូណ៌ដោយសីល ។ បេ ។ គឺការបរិបូណ៌ដោយសេចក្តីពេញចិត្ត ។ បេ ។ គឺការបរិបូណ៌ដោយចិត្តជ្រះថ្លា ។ បេ ។ គឺការបរិបូណ៌ដោយការឃើញ ។ បេ ។ គឺការបរិបូណ៌ដោយសេចក្តីមិនប្រមាទ ។ បេ ។ បឋមយោនិសោមនសិការសម្បទាសូត្រទី ៧ សាវត្ថីនិទាន ។ គឺការបរិបូណ៌ដោយយោនិសោមនសិការ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការ ។ ភិក្ខុនោះ នឹងចម្រើនអរិយមគ្គប្រកបដោយ អង្គ ៨ នឹងធ្វើអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ដោយយោនិសោមនសិការ រមែងចម្រើនអរិយមគ្គប្រកបដោយអង្គ ៨ រមែងធ្វើអរិយ- មគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចម្រើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុង ការលះ ។ បេ ។ រមែងចម្រើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុង ការលះ ។