កល្យាណមិត្តសូត្រ ទី ១
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណា មិនឃើញនូវធម៌ដទៃសូម្បី ១ ដែលជាហេតុឲ្យអរិយមគ្គប្រកបដោយអង្គ ៨ មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គប្រកបដោយអង្គ ៨ ដែលកើតឡើងហើយ ដល់នូវការពេញបរិបូណ៌ ដោយភាវនាក្តី ។ ម្នាល ភិក្ខុទាំងឡាយ ( តថាគតពិចារណាមិនឃើញធម៌ដទៃ ) ដូចជាការមានមិត្ត ល្អនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះជាទីសង្ឃឹមរបស់ភិក្ខុដែល ជាអ្នកមានមិត្តល្អ ភិក្ខុនោះនឹងចម្រើននូវអរិយមគ្គប្រកបដោយអង្គ ៨ នឹងធ្វើ នូវអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែង ចម្រើននូវអរិយមគ្គប្រកបដោយអង្គ ៨ រមែងធ្វើនូវអរិយមគ្គប្រកបដោយ អង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យ នេះ រមែងចម្រើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ ។ បេ ។ រមែង ចម្រើនសេចក្តីតាំងត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចម្រើននូវអរិយមគ្គ ប្រកបដោយ អង្គ ៨ រមែងធ្វើនូវអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការ យ៉ាងនេះឯង ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណា មិនឃើញនូវធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គប្រកបដោយអង្គ ៨ មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គប្រកបដោយអង្គ ៨ ដែលកើតឡើងហើយ ដល់នូវការពេញបរិបូណ៌ដោយភាវនាបានក្តី ។ ម្នាល ភិក្ខុទាំងឡាយ ( តថាគតពិចារណាមិនឃើញធម៌ដទៃ ) ដូចជាការបរិបូណ៌ ដោយសីលនេះឡើយ បេ ។