យោនិសោមនសិការសម្បទាសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 72

បេ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម៌ទាំងឡាយដែលតថាគតមិនធ្លាប់ បានឮពីកាលមុនថា នេះជាទោសនៃវេទនា ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ កើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺកើតឡើង ហើយដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនធ្លាប់បានឮពីកាលមុន ថា នេះជាការរលាស់ចេញនូវវេទនា ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ ។ បេ ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏ មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន វេទនាតើដូចម្តេច ហេតុជាទី កើតឡើងនៃវេទនាតើដូចម្តេច បដិបទាជាហេតុឲ្យដល់នូវការកើតឡើងនៃវេទនា តើដូចម្តេច ។ បេ ។ អានិសង្សនៃវេទនាតើដូចម្តេច ទោសនៃវេទនាតើដូចម្តេច ការរលាស់ចេញនូវវេទនាតើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ នេះមាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា ។ ការកើតឡើងនៃវេទនា ព្រោះកើតឡើង នៃផស្សៈ តណ្ហាជាបដិបទាជាហេតុឲ្យដល់នូវការកើតឡើងនៃវេទនា ព្រោះ រលត់នៃផស្សៈ ។ បេ ។ ការបន្ទោបង់នូវឆន្ទរាគៈ ការលះបង់នូវឆន្ទរាគៈក្នុង វេទនា ឯណា នេះជាសេចក្តីរលាស់ចេញនូវវេទនា ។