កល្យាណមិត្តសូត្រ ទី ១
ក្បាលទី 23 · ទំព័រ 73
ម្នាលភិក្ខុទាំងឡាយ បុន្តែ ពួកសមណៈ ឬព្រាហ្មណ៍ឯណានី មួយ បានដឹងច្បាស់នូវហេតុជាទីកើតឡើងផង នូវការរលត់ផង នូវ អានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នូវវេទនាទាំង ៣ នេះ តាមពិត ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ទើបសន្មតថាជា សមណៈក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ក្នុងពួកព្រាហ្មណ៍ផង ។ មួយវិញទៀត លោកដ៏មានអាយុទាំងនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង នូវសាមញ្ញគុណក្តី នូវព្រហ្មញ្ញគុណក្តី ក្នុង បច្ចុប្បន្ន សម្រេចសម្រាន្តនៅ ។