យោនិសោមនសិការសម្បទាសូត្រ ទី ៧
ក្បាលទី 23 · ទំព័រ 75
ក្នុងអដ្ឋសត្តបរិយាយសូត្រទី ២ ជាដើម គប្បីជ្រាបវិនិច្ឆ័យដូចតទៅ នេះ បទថា អដ្ឋសតបរិយាយំ គឺជាហេតុ ១០៨ ។ បទថា ធម្មបរិយាយំ គឺហេតុនៃធម៌ ក្នុងបទថា កាយិកា ច ចេតសិកា ច នេះ វេទនាផ្លូវកាយ រមែងបានក្នុងកាមាវចរបុណ្ណោះ វេទនាផ្លូវចិត្ត ក៏ប្រព្រឹត្តទៅក្នុង ភូមិ ៤ ។