កល្យាណមិត្តសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 79

មិនបានស្តាប់ ឃើញរូបដោយចក្ខុហើយ ឧបេក្ខាក៏រមែងកើតឡើង ឧបេក្ខា បែបនេះឯណា ឧបេក្ខានោះ រមែងកន្លងរូបទៅមិនបាន ព្រោះដូច្នោះ ឧបេក្ខា នោះ លោកហៅថា គេហសិតឧបេក្ខា ឧបេក្ខាអាស្រ័យផ្ទះ ដូច្នេះ ។ ឧបេក្ខា អាស្រ័យកាមគុណកើតឡើងហើយ កាលកន្លងរូបជាដើមទៅមិនបាន ដូចរុយ ក្បាលខៀវកន្លងទឹកអំពៅទៅមិនបាន ដូច្នោះ ក៏ត្រូវជាប់ចំពាក់នៅក្នុងរូបនោះ ឯង ឈ្មោះថា គេហសិតឧបេក្ខា ។ ឧបេក្ខាដែលសម្បយុត្តដោយញាណ ដែលជាវិបស្សនាកើតឡើងហើយ ដល់បុគ្គលមិនធ្ងន់ក្នុងអារម្មណ៍ដែលគួរប្រាថ្នា មិនអាក់អន់ក្នុងអារម្មណ៍ដែល មិនគួរប្រាថ្នា មិនវង្វេង ក្នុងការសម្លឹងមើលអារម្មណ៍ដែលមិនស្មើ ។ កាល អារម្មណ៍ដែលគួរប្រាថ្នាទៅប្រាកដក្នុងទ្វារ ៦ យ៉ាងនេះថា កាលដឹងច្បាស់ថា រូបទាំងឡាយមិនទៀង ពិចារណាឃើញនូវវត្ថុដែលប្រែប្រួល ប្រាសចាកតម្រេក និងរលត់បាន ដោយបញ្ញាដ៏ប្រពៃតាមសេចក្តីពិត យ៉ាងនេះថា រូបទាំងឡាយ ក្នុងអតីតក្តី ក្នុងបច្ចុប្បន្នក្តី រូបទាំងពួងនោះ មិនទៀង ជាទុក្ខ គឺមានការប្រែប្រួល ទៅជាធម្មតា ដូច្នេះ ឧបេក្ខាក៏រមែងកើតឡើង ។ ឧបេក្ខាបែបនេះ ឧបេក្ខា នោះ រមែងកន្លងនូវរូបទៅបាន ព្រោះដូច្នោះ ឧបេក្ខានោះ លោកហៅថា ឧបេក្ខាអាស្រ័យការចេញចាកកាម ៦ ដូច្នេះ ឈ្មោះថា នេក្ខម្មសិតឧបេក្ខា ។ ក្នុងព្រះសូត្រនេះ ទ្រង់ត្រាស់ការកំណត់ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ដែល សង្គ្រោះនូវធម៌ទាំងអស់ ។ សូត្រទី ៣ ជាដើម មានអត្ថងាយយល់ទាំងអស់ ហើយ ។