អដ្ឋកថា កល្យាណមិត្តសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 523

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា ជា ធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ ទិសខាងកើត ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវ អរិយមគ្គប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យ ច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាល ទៅរកព្រះនិព្វាន ក៏ដូច្នោះឯង ។