អដ្ឋកថា យោនិសោមនសិការសម្បទាសូត្រ ទី ៧
ក្បាលទី 23 · ទំព័រ 523
ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចម្រើននូវអរិយមគ្គប្រកបដោយ អង្គ ៨ កាលធ្វើនូវអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែង បង្អោនទៅកាន់ព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចម្រើន សេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ ។