បឋមបាចីននិន្នសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 523

បេ ។ រមែងចម្រើនសេចក្តី តាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលចម្រើននូវអរិយមគ្គប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គប្រកបដោយ អង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរក ព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង ។