អដ្ឋកថា បឋមបាចីននិន្នសូត្រ ទី ១
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេយមុនា ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ ទិសខាងកើត ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ដូច្នោះ ឯង ។ បេ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេអចិរវតី ជាធម្មជាតហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ ទិសខាងកើត ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ ដូច្នោះឯង ។ បេ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេសរភូ ជា ធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ ទិសខាងកើត ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ ដូច្នោះឯង ។ បេ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេមហី ជា ធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ ទិសខាងកើត យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ យ៉ាងនោះដែរ ។ បេ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេធំៗ ណាមួយ ។ គឺណាខ្លះ ។ គឺទន្លេគង្គា ១ យមុនា ១ អចិរវតី ១ សរភូ ១ មហី ១ ទន្លេ ទាំងអស់នោះ ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាល ចម្រើននូវអរិយមគ្គប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង ។