បឋមសមុទ្ទនិន្នសូត្រ ទី ១
ក្បាលទី 23 · ទំព័រ 86
ត្រកូលបានតាមសប្បាយ មិនមានបុគ្គលណារារាំង សូម្បីនឹងយកជើងធាក់ សេដ្ឋី និងសេនាបតីជាដើមក៏បាន ព្រោះហេតុអ្វី ព្រោះជាអ្នកបម្រើជិតស្និទ្ធ របស់ព្រះរាជា ។ ដោយហេតុនេះ អ្នកបម្រើនោះ រមែងជាអ្នកក្រៃលែងជាង សេដ្ឋីជាដើមនោះ យ៉ាងណា បីតិនេះ គប្បីជ្រាបថា ក្រៃលែងជាងបីតិក្នុង លោកុត្តរ ព្រោះកើតឡើងហើយ ដោយអំណាចនៃការពិចារណាធម៌ដ៏ស្ងប់ ប្រណីត ដូច្នោះ ។ សូម្បីក្នុងវារៈដ៏សេសក៏មានន័យដូច្នេះឯង ក្នុងវារៈនៃ វិមោក្ខ វិមោក្ខដែលប្រកបដោយរូប ឈ្មោះថា មានអាមិសដោយអំណាច អាមិស គឺរូបដែលជាអារម្មណ៍របស់ខ្លួន ដែលមិនប្រកបដោយរូប ឈ្មោះថា មិនមានអាមិស ដោយមិនមានអាមិស គឺរូប ។