បឋមបាចីននិន្នសូត្រ ទី ១
ក្បាលទី 23 · ទំព័រ 530
ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចម្រើននូវអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើនូវអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែង ចម្រើនសេចក្តីឃើញត្រូវ មានការកម្ចាត់បង់នូវរាគៈជាទីបំផុត មានការកម្ចាត់ បង់នូវទោសៈជាទីបំផុត មានការកម្ចាត់បង់នូវមោហៈជាទីបំផុត ។