បឋមសមុទ្ទនិន្នសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 100

( មាតុគ្រាម ) មិនមានសេចក្តីកំណាញ់ ១ មានបញ្ញា ១ ។ បេ ។ ( មាតុគ្រាម ) មិនប្រព្រឹត្តក្បត់ចិត្តប្ត្តី ១ មានបញ្ញា ១ ។ បេ ។ ( មាតុគ្រាម ) មានសីល ១ មានបញ្ញា ១ ។ បេ ។ ( មាតុគ្រាម ) ជាអ្នកចេះដឹងច្រើន ១ មានបញ្ញា ១ ។ បេ ។ ប្រារព្ធសេចក្តីព្យាយាម ១ មានបញ្ញា ១ ។ បេ ។ ( មាតុគ្រាម ) មានស្មារតីតម្កល់ខ្ជាប់ ១ មានបញ្ញា ១ ។ ម្នាល អនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ ( សូត្រទាំង ៨ នេះ ជាសេចក្តីសង្ខេប ) ។ បេ ។