អដ្ឋកថា បឋមសមុទ្ទនិន្នសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 531

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចទន្លេយមុនា ជា ធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ ទិសខាងកើត ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ ដូច្នោះឯង ។ បេ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេអចិរវតី ជា ធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ ទិសខាងកើត ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ ដូច្នោះឯង ។ បេ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេសរភូ ជា ធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ ទិសខាងកើត ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ ដូច្នោះឯង ។ បេ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេមហី ជា ធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ទិសខាងកើត ជ្រាលទៅកាន់ ទិសកាន់ខាងកើត ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះឯង ។ បេ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗ ណាមួយ ។ គឺណាខ្លះ ។ គឺទន្លេគង្គា ១ យមុនា ១ អចិរវតី ១ សរភូ ១ មហី ១ ទន្លេទាំងអស់នោះ ជាធម្មជាតិហូរទៅកាន់ទិសខាងកើត ទេរទៅកាន់ ទិសខាងកើត ជ្រាលទៅកាន់ទិសខាងកើត ដូចម្តេចមិញ ។ ម្នាលភិក្ខុ ទាំងឡាយ សេចក្តីឧបមេយ្យក៏ដូច្នោះឯង បេ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជា ធម្មជាតិហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេច មិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវអរិយមគ្គប្រកបដោយ អង្គ ៨ កាលធ្វើនូវអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ក៏រមែង បង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជ