បឋមបាចីននិន្នសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 547

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ជាសត្វឥតជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែនក្តី ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកស ត្វទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទជាទីប្រជុំចុះ អប្បមាទធម៌ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ យ៉ាងនោះដែរ ។ ម្នាលភិក្ខុ ទាំងឡាយ ពាក្យថា ប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុដែលមិនប្រមាទ ភិក្ខុ អ្នកមិនប្រមាទ នឹងចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ នឹងធ្វើឲ្យ ក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចម្រើននូវ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ បេ ។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចម្រើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង ។ ( បណ្ឌិតគប្បីពង្រីកសេចក្តីនៃសូត្រទាំង ៣ ខាងលើឲ្យពិស្តារផងចុះ ) ។