បឋមសមុទ្ទនិន្នសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 104

ក្នុងវិសារទសូត្រទី ១ នៃមាតុគ្គាមពលវគ្គទី ៣ គប្បីជ្រាប វិនិច្ឆ័យដូចតទៅនេះ ក្នុងបទថា រូបពលំ ជាដើម សេចក្តីថា ការដល់ព្រម នៃរូប ឈ្មោះថា រូបពល ។ ការដល់ព្រមនៃភោគៈ ឈ្មោះថា ភោគពល ។ ការដល់ព្រមនៃញាតិ ឈ្មោះថា ញាតិពល ។ ការដល់ព្រមនៃបុត្រ ឈ្មោះ ថា បុត្តពល ។ ការដល់ព្រមនៃសីល ឈ្មោះថា សីលពល ។ កាលរក្សា សីល ៥ ឬសីល ១០ មិនដាច់ ឈ្មោះថា សីលពល គឺការដល់ព្រមនៃ សីល ។ បទថា ឥមានិ ខោ ភិក្ខវេ បញ្ចពលានិ សេចក្តីថា ពលទាំង ៥ នេះ លោកហៅថា ពល ព្រោះអត្ថថា ជាគ្រឿងឧបត្ថម្ភ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះមាន ៥ យ៉ាង ។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយកម្លាំង ទាំង ៥ យ៉ាងនេះឯង តែងបង្រ្គបប្តីនៅគ្រប់គ្រងផ្ទះ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះមាន ៥ យ៉ាង ។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយកម្លាំង ៥ យ៉ាងនេះឯង តែងគ្របសង្កត់ប្តី ។ ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយ កម្លាំងតែមួយបុណ្ណោះ រមែងគ្របសង្កត់មាតុគ្រាមបាន ។ កម្លាំងមួយ គឺអ្វី ។ គឺកម្លាំងឥស្សរិយៈ គ្របសង្កត់មាតុគ្រាមបាន មិនបាច់ពឹងកម្លាំងរូប មិនបាច់ពឹងកម្លាំងភោគៈ មិនបាច់ពឹងកម្លាំងញាតិ មិនបាច់ពឹងកម្លាំងកូន មិន បាច់ពឹងកម្លាំងសីលឡើយ ។