អដ្ឋកថា បឋមសមុទ្ទនិន្នសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 556

អប្បមាទបេយ្យាល គប្បីជ្រាបវិនិច្ឆ័យក្នុងអប្បមាទបេយ្យាលវគ្គទី ១០ ដូច្នេះ បទថា ឯវមេវ ខោ នេះ គប្បីឃើញថា ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរ ជាងសត្វទាំងពួង យ៉ាងណា ការមិនប្រមាទ ជាធម៌ក្រៃលែងជាងកុសលធម៌ ទាំងឡាយទាំងពួង ក៏ដូច្នោះ ។ សួរថា ការមិនប្រមាទនេះ ជាលោកិយមិន មែនឬ តែកុសលធម៌ ជាលោកុត្តរក៏មាន ។ ម្យ៉ាងទៀត ការមិនប្រមាទនេះ ជាកាមាវចរ តែកុសលធម៌ទាំងឡាយប្រព្រឹត្តទៅក្នុងភូមិ ៤ ការមិនប្រមាទ នេះ ជាធម៌ក្រៃលែងជាងធម៌ទាំងនោះបានដូចម្តេច ឆ្លើយថា ព្រោះកុសលធម៌ ទាំងនោះ ដែលបុគ្គលបាន រមែងបានដោយការមិនប្រមាទ ព្រោះដូច្នោះ ការ មិនប្រមាទនោះ ទើបជាធម៌ដ៏កំពូលជាងធម៌ទាំងនោះ ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា កុសលធម៌ទាំងឡាយឯណានីមួយ កុសលធម៌ទាំងអស់នោះ មានការមិនប្រមាទជាមូល ដូច្នេះជាដើម ។ បទថា ជង្គលានំ បានដល់ សត្វដែលត្រាច់ទៅលើផែនដី ។ បទថា បណានំ បានដល់ ពួកសត្វមានជើង ។ បទថា បទជាតានិ បាន ដល់ ជើងទាំងឡាយ ។ បទថា សមោធានំ គច្ឆន្តិ បានដល់ ដល់នូវការ សង្គ្រោះ គឺលើកឡើង ។ បទថា អគ្គមក្ខាយតិ បានដល់ រមែងពោល ថា ប្រសើរបំផុត ។ បទថា យទិទំ មហន្តន្តេន បានដល់ រមែងពោលថា ជាកំពូល ដោយភាពជាធម៌ធំក្រៃលែង អធិប្បាយថា មិនមែនពោលថា កំពូលដោយអំណាចនៃគុណ ។ បទថា វស្សិកំ បានដល់ ផ្កាម្លិះ ។ មានរឿងមកថា ព្រះភាគ ិយមហារាជ ស្តាប់រឿងនេះហើយ ប្រើឲ្យអប់ដោយក្លិនផ្កា ៤ ប្រភេទ ក្នុងបន្ទប់មួយ ដោយព្រះបំណងនឹងសាកល្បង ឲ្យនាំផ្កាមានក្លិនក្រអូប ដាក់ ផ្កាម្លិះមួយក្តាប់ក្នុងប្រអប់មួយ ដាក់ផ្កាដ៏សេសមួយក្តាប់ៗ ជុំវិញផ្កាម្លិះនោះ ទ្រង់បើកទ្វារចេញទៅខាងក្រៅ កាលព្រះអង្គរង់ ចាំវេលាឲ្យកន្លងទៅម