បឋមសមុទ្ទនិន្នសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 561

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមពលករណីយសូត្រ នៃពលករណីយវគ្គទី ១១ ដូចតទៅនេះ បទថា ពលករណីយា បានដល់ ការងារ មានការរត់ លោត ឱនចុះ និងការសាបព្រោះជាដើម គប្បីធ្វើដោយកម្លាំង ជើង និងកម្លាំងដៃ ។ បទថា សីលេ បតិដ្ឋាយ បានដល់ តាំងនៅក្នុង ចតុប្បារិសុទ្ធិសីល ។