អដ្ឋកថា តថាគតសូត្រ ទី ១
ក្បាលទី 23 · ទំព័រ 562
ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុង សីល ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ មានការកម្ចាត់បង់ នូវរាគៈជាទីបំផុត កម្ចាត់បង់នូវទោសៈជាទីបំផុត កម្ចាត់បង់នូវមោហៈជាទីបំផុត ។