អដ្ឋកថា បទសូត្រ ទី ២
ក្បាលទី 23 · ទំព័រ 562
បេ ។ ចម្រើននូវសម្មាសមាធិ មានការកម្ចាត់បង់នូវរាគៈជាទីបំផុត កម្ចាត់បង់នូវទោសៈជាទីបំផុត កម្ចាត់បង់នូវមោហៈជាទីបំផុត ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចម្រើននូវមគ្គ ប្រកបដោយ អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ ប្រសើរបាន យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយ ឯណានីមួយដែល បុគ្គលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យនូវ ផែនដី ឋិតនៅលើផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើ ដោយកម្លាំង ក៏រមែងធ្វើបានប្រាកដ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏