អដ្ឋកថា ពីជសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 566

ក្នុងបទថា ពីជគាមភូតគាមា នេះ គប្បីជ្រាបថា ពូជ ៥ ប្រភេទ ឈ្មោះថា ពីជគាម ពូជនោះឯង សម្បូរដោយស្លឹក ឈ្មោះថា ភូតគាម ចាប់តាំងអំពីស្លឹកមានពណ៌ខៀវ ។ បទថា ពលំ ពាហេន្តិ បាន ដល់ ដល់នូវការចម្រើនដុះដាល គឺមានដើមមាំទាំ នេះជាកថាតាមលំដាប់ ក្នុងបទថា កុសុម្ភេ ឱតរន្តិ ជាដើម ។