នាគសូត្រ ទី ៣

ក្បាលទី 23 · ទំព័រ 566

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ពួកនាគអាស្រ័យ នូវស្តេចភ្នំឈ្មោះហិមពាន្ត ចម្រើនកាយ បំប៉នកម្លាំង លុះពួកនាគនោះ ចម្រើនកាយ បំប៉នកម្លាំង ក្នុងទីនោះហើយ ក៏ចុះទៅកាន់បឹងតូច លុះចុះទៅកាន់ បឹងតូចហើយ ក៏ចុះទៅកាន់បឹងធំ លុះចុះទៅកាន់បឹងធំហើយ ក៏ចុះទៅកាន់ ស្ទឹងតូច លុះចុះទៅកាន់ស្ទឹងតូចហើយ ក៏ចុះទៅកាន់ស្ទឹងធំ លុះចុះទៅកាន់ ស្ទឹងធំហើយ ក៏ចុះទៅកាន់មហាសមុទ្រសាគរ ពួកនាគនោះក៏ដល់នូវការ ធំធាត់ឡើងដោយកាយក្នុងទីនោះ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល កាលចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើប