អដ្ឋកថា នាគសូត្រ ទី ៣
ដល់នូវការធំទូលាយឡើងក្នុងកុសលធម៌ទាំងឡាយបាន ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុង សីល កាលចម្រើននូវមគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការធំទូលាយឡើងក្នុង កុសលធម៌ទាំងឡាយបាន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ បេ ។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល កាលចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការធំទូលាយឡើងក្នុងកុសលធម៌ទាំងឡាយបាន យ៉ាងនេះឯង ។ ពួកនាគញីតាំងគភ៌ក្នុងឧតុសម័យ នាំគ្នាគិតថា ពួកយើងនឹងសម្រាលកូន ក្នុងបឹងតូចនេះ ពួកកូនៗ របស់យើង មិនអាចអត់ធន់នឹងកម្លាំងរបស់រលក និងគ្រុឌដែលស្ទុះមកបានឡើយ ដូច្នេះ ។ ទើបនាគទាំងនោះនាំគ្នាមុជចុះក្នុង មហាសមុទ្រ ដល់ច្រកទ្វារដែលប្រជុំគ្នា នាំគ្នាចូលទៅកាន់ស្ទឹងធំ ៥ ខ្សែ ហើយទៅកាន់ព្រៃហិមពាន្ត ក្នុងទីនោះ ពួកនាគីអាស្រ័យនៅត្រង់គុហាមាស គុហាប្រាក់ និងគុហាកែវមណី ដែលពួកគ្រុឌចូលទៅមិនបាន ទើបកើត ហើយបង្រៀនឲ្យកូននាគចុះក្នុងទឹកប្រមាណស្មើកជើងជាដើម ហើយឆ្លងទឹក ទៅបាន ។