សូកសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 572

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រួចនៃស្រូវ ខ្សាយ ឬចុងស្រួចនៃស្រូវដំណើប ដែលគេដាក់ទុកដោយល្អ ដែលគេសង្កត់ ដោយដៃ ឬជាន់ដោយជើង នឹងមុតដៃ ឬជើងពុំខាន នឹងញ៉ាំងឈាមឲ្យកើតឡើង បាន ហេតុនេះរមែងមាន ។ ដំណើរនោះ តើព្រោះហេតុអ្វី ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះហេតុចុងស្រួចនៃស្រូវគេបានដាក់ទុកដោយល្អ ។ ម្នាលភិក្ខុ ទាំងឡាយ ដំណើរនេះក៏យ៉ាងនេះឯង កាលបើទិដ្ឋិដែលភិក្ខុតម្កល់ទុកដោយ ល្អ មគ្គភាវនាដែលភិក្ខុតម្កល់ទុកដោយល្អហើយ ភិក្ខុនឹងទម្លាយនូវអវិជ្ជា នឹងញ៉ាំងវិជ្ជាឲ្យកើតឡើង ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានហេតុ នោះរមែង មាន ។ ដំណើរនោះ តើព្រោះហេតុអ្វី ។