អដ្ឋកថា សូកសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 572

ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុ នៃទិដ្ឋិ ភិក្ខុបានតម្កល់ទុកដោយល្អ ។ ម្នាលភិក្ខុទាំងឡាយ ចុះកាលទិដ្ឋិដែលភិក្ខុបានតម្កល់ទុក ដោយល្អ មគ្គភាវនាដែលភិក្ខុតម្កល់ទុកដោយល្អហើយ ភិក្ខុរមែងទម្លាយនូវ អវិជ្ជារមែងញ៉ាំងវិជ្ជាឲ្យកើតឡើង ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន តើដោយ ប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ បេ ។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ កាល ទិដ្ឋិដែលភិក្ខុបានតម្កល់ទុកដោយល្អ មគ្គភាវនាដែលភិក្ខុបានតម្កល់ទុកដោយ ល្អហើយ ភិក្ខុរមែងទម្លាយនូវអវិជ្ជា រមែងញ៉ាំងវិជ្ជាឲ្យកើតឡើង ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន យ៉ាងនេះឯង ។