អាកាសសូត្រ ទី ៧
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ខ្យល់ផ្សេងៗ តែង បក់ក្នុងអាកាស គឺខ្យល់ក្នុងទិសខាងកើតបក់ទៅខ្លះ ខ្យល់ទិសខាងលិចបក់ ទៅខ្លះ ខ្យល់ទិសខាងជើងបក់ទៅខ្លះ ខ្យល់ទិសខាងត្បូងបក់ទៅខ្លះ ខ្យល់ ប្រកបដោយធូលីបក់ទៅខ្លះ ខ្យល់មិនមានធូលីបក់ទៅខ្លះ ខ្យល់ត្រជាក់បក់ ទៅខ្លះ ខ្យល់ក្តៅបក់ទៅខ្លះ ខ្យល់តិចបក់ទៅខ្លះ ខ្យល់ខ្លាំងបក់ទៅខ្លះ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តី ក៏ដល់នូវការពេញលេញដោយភាវនា សម្បធាន ៤ ក្តី ក៏ ដល់នូវការពេញលេញដោយភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់នូវការពេញលេញដោយភាវនា ពល ៥ ក្តី ក៏ដល់នូវការពេញលេញដោយភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចម្រើននូវមគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តី ក៏រមែងដល់នូវការពេញលេញដោយភាវនា សម្បធាន ៤ ក្តី ក៏ដល់នូវការពេញលេញដោយភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញ លេញដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់នូវការពេញលេញដោយភាវនា ពល ៥ ក្តី ក៏ដល់នូវការពេញលេញដោយភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់ នូវការពេញលេញដោយភាវនា តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ។ បេ ។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។