អដ្ឋកថា អាកាសសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 575

បទថា បុរត្ថិមា បានដល់ ខ្យល់មកអំពីទិសខាងកើត ។ ក្នុងទិសខាងលិចជាដើម ក៏មានន័យនេះដូចគ្នា ។ បទថា ចត្តារោបិ សតិប្បដ្ឋានា សេចក្តីថា ការរួមប្រភេទរបស់ទិស មានទិសខាងកើតជាដើមទាំងនោះ សម្រេចបានក្នុងអាកាស យ៉ាងណា ពោធិបក្ខិយធម៌ដែលលោកពោល ដោយន័យជាដើមថា ចត្តារោ សតិប្បដ្ឋានា ដូច្នេះ ក្នុងទីនេះក៏ដូច្នោះ រមែងសម្រេចបាន ដោយការចម្រើនអរិយមគ្គ ដែលជាមហាវិបស្សនា ។ ដោយហេតុនោះ ទើបលោកពោលពាក្យនេះទុក ។