ទុតិយមេឃសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 576

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ខ្យល់ខ្លាំងរមែងញ៉ាំង ភ្លៀងធំដែលកើតឡើងនោះ ឲ្យវិនាស ឲ្យស្ងប់ក្នុងចន្លោះទៅបាន យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែង ញ៉ាំងអកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យ ស្ងប់រម្ងាប់ ក្នុងចន្លោះទៅបាន ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចម្រើននូវមគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ ក្នុងចន្លោះទៅបាន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ។ បេ ។