អដ្ឋកថា ទុតិយមេឃសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 577

ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយដ៏ លាមកដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ ក្នុងចន្លោះទៅបាន ដោយស្រួល យ៉ាងនេះឯង ។ អដ្ឋកថា បឋមមេឃសូត្រជាដើម បទថា គិម្ហានំ បច្ឆិមេ មាសេ បានដល់ ក្នុងខែអាសាឍ ។ បទថា ហតំ បានដល់ លម្ហងធូលីត្រូវសត្វជើង ២ ជើង ៤ ជាន់ឲ្យបែក តាំងឡើងក្នុងផែនដី ហើយហុយទៅក្នុងអាកាស ។ បទថា រជោជល្លំ បាន ដល់ លម្ហងធូលី ។ អដ្ឋកថា បឋមមេឃសូត្រជាដើម ចប់