អដ្ឋកថា នាវាសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 578

បេ ។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌ក៏រមែងស្ងប់រម្ងាប់ ស្អុយរលួយទៅដោយមិនយឺតយូរឡើយ យ៉ាង នេះឯង ។