នទីសូត្រ ទី ១២

ក្បាលទី 23 · ទំព័រ 583

ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គាដែលជ្រាលទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត កាលនោះ ពួកមហាជន កាន់យកចប និងកញ្ជើដើរមក គិតថា ពួកយើងនឹងបង្វែរទន្លេគង្គានេះឲ្យ ជ្រាលទៅកាន់ទិសខាងលិច ឲ្យទេរទៅទិសខាងលិច ឲ្យឈមទៅទិសខាងលិច វិញ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះថាដូចម្តេច ពួកមហាជននោះ គួរបង្វែរទន្លេគង្គាឲ្យជ្រាលទៅទិសខាងលិច ឲ្យទេរ ទៅទិសខាងលិច ឲ្យឈមទៅទិសខាងលិចវិញបានដែរឬ ។ បង្វែរមិនបាន ទេ ព្រះអង្គ ។ ដំណើរនោះ តើព្រោះហេតុអ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន ( ព្រោះ ) ទទ្លេគង្គាជ្រាលទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅ ទិសខាងកើត ទន្លេគង្គានោះ គេមិនងាយនឹងបង្វែរឲ្យជ្រាលទៅទិសខាងលិច ឲ្យទេរទៅទិសខាងលិច ឲ្យឈមទៅទិសខាងលិចវិញមិនបានទេ នាំឲ្យតែ ពួកមហាជននោះបានចំណែកនៃសេចក្តីលំបាក សេចក្តីហត់នឿយប៉ុណ្ណោះ ។